Khmer Dictionary: អធិបតី
Chuon Nath's Khmer-Khmer Dictionary
-
អធិបតី
( ន.នាមសព្ទ )
[អៈធិប៉ៈដី ]
(--បតិ) អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង: អធិបតីនៃសេនាបតី, អធិបតីសាលារៀន, អធិបតីសមាគម ។ អធិបតីភាព ភាពនៃជនជាអធិបតី; មុខងារ, ឋានន្តរ, អំណាចរបស់អធិបតី : ប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពនៃនាយករដ្ឋមន្រ្តី; ធ្វើពិធីសម្ពោធសាលារៀនក្រោមអធិបតីភាពនៃលោករដ្ឋមន្រ្តីក្រសួងអប់រំជាតិ ។ អធិបតីរង អធិបតីបន្ទាប់, ចាងហ្វាងរង ។
Headley's Khmer-English Dictionary
-
អធិបតី
( n )
[ʔaʔtʰɨppaʔdəy]
leader, chief, chairman, boss, director, president; dignitary.
-
អធិបតី
( adj )
[ʔaʔtʰɨppaʔdəy]
to be principal, main, presiding, essential.
-
អធិបតី
( v )
[ʔaʔtʰɨppaʔdəy]
to govern, preside; to sponsor