Khmer Dictionary: ឪទឹន
Chuon Nath's Khmer-Khmer Dictionary
-
ឪទឹន
( ន.នាមសព្ទ )
ក្រឡមាត់តូចល្មមតែក្តោបដៃម្ខាងលូកបានបាតតូច រាងរីកកំប៉េងត្រង់កណ្តាល សម្រាប់ដាក់ទឹកត្រីជាដើម : ទិញស្រាមួយឪទឹននិងទឹកត្រីបីឪទឹន ។
- មនុស្សឱបឪទឹន មនុស្សជាប់សុរា ខានពុំបាន លែងពុំរួច (ព. ព.) ។
- ឪទឹនបំផ្លាញ (ព. ប្រ.) សុរាបំផ្លាញ គឺផឹកស្រាស៊ីបាយត្រាតែហិនហោចទ្រព្យសម្បត្តិ : មនុស្សឪទឹនបំផ្លាញ, ហិនហោចព្រោះឪទឹនបំផ្លាញ, ខូចកេរ្តិ៍ឈ្មោះ ព្រោះឪទឹនបំផ្លាញ (ព. សា.) ។
Headley's Khmer-English Dictionary
-
ឪទឹន
( n )
[ʔəv tɨn]
kind of jar / pot with a small opening and a bulging middle (it is used for the storage of alcohol or fish sauce)