Khmer Dictionary: ឪពុក
Chuon Nath's Khmer-Khmer Dictionary
-
ឪពុក
( ន.នាមសព្ទ )
[អូវ-- ]
បិតា : ឪពុក (ប្រើជា អាពុក ក៏បាន; ឥណ្ឌាថា អាវុកៈ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពុក ទៀតផង) ។ ប្រើជាឧត្ដរលោបទុកត្រឹមតែ ឪ ក៏បាន; ប្រើជាអាទិលោបទុកត្រឹមតែ ពុក ក៏បាន (ប្រើជាពាក្យទំយើ) ។
- ឪពុកក្មេក ឪពុករបស់ប្តីឬរបស់ប្រពន្ធ ។
- ឪពុកចិញ្ចឹម បុរសអ្នកចិញ្ចឹមរក្សាដោយប្តេជ្ញាឬសន្មតថាជាឪពុក ។
- ឪពុកចុង ប្តីក្រោយរបស់ម្ដាយ ។
- ឪពុកធម៌ ដែលសុំធ្វើឪពុកដោយសេចក្ដីស្រឡាញ់រាប់អានតាមគន្លងធម៌ ។
- ឪពុកធំ បងប្រុសរបស់ឪពុកឬរបស់ម្ដាយ ។
- ឪពុកមា ប្អូនប្រុសរបស់ឪពុកឬម្ដាយ (ច្រើនហៅត្រឹមតែ មា ឬ ពូ) ។
Headley's Khmer-English Dictionary