Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឱកាស

Chuon Nath's Khmer-Khmer Dictionary
  1. ឱកាស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទី​ទំនេរ, ចន្លោះ; វេលា, វេលា​ទំនេរ, ពេល​ស្រួល; ផ្លូវ, ទំនង; សិទ្ធិ​ជោគ; ការ​និយម, ការ​អនុលោម; សេចក្ដី​អនុញ្ញាត​ឲ្យ; ការ​យល់​ព្រម​តាម : ឱកាស​ល្អ ពេល​ល្អ, ទំនង​ស្រួល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អវកាស ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើង​ទៅ​រក​គេ​កុំ​ចូល​ផ្តាស ត្រូវ​សុំ​ឱកាស​គេ​ជា​មុន កុំ​ស្រាប់​តែ​ចូល​ឲ្យ​ហួស​ស៊ុន គេ​ពុំ​ដឹង​មុន​កុំ​អាល​ចូល ។ នេះ​គឺ​ជា​សុជីវ​ធម៌ បវរ​ដែល​លោក​តែង​អនុកូល ឬ​អាច​ហៅ​ថា​ច្បាប់​ចេញ​ចូល ដូច្នេះ​ទៅ​វិញ​ក៏​សឹង​បាន ។
    - បើក​ឱកាស​ឲ្យ បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។
    - មាន​ឱកាស មាន​ពេល​ទំនេរ, មាន​ទី​បន្លោះ ។
    - សូម​ឱកាស សូម​ពេល ។ល។
    - ឱកាស​ទាន (--សៈ--) ការ​ឲ្យ​ឱកាស, ការ​បើក​ឱកាស​ឲ្យ ។
    - ឱកាសប្បដិសេធ ការ​ឃាត់​ឬ​បិទ​ឱកាស ។
    - ឱកាស​លោក (--សៈ--) មើល​ក្នុង​ពាក្យ ត្រៃ​លោក ។
    - វរោកាស (បា. < វរ + ឱកាស) ឱកាស​ស្រួល ។
    - សុន្ទរោកាស (បា. សុន្ទរ + ឱកាស) ឱកាស​ល្អ ។ល។
Headley's Khmer-English Dictionary
  1. ឱកាស ( n ) [ʔaokaah, ʔaokaasaʔ-]
    occasion, chance; opportunity, time; free time, permission, agreeing; cause, situation
    Eg. ខ្ញុំសូមយក​ឱកាស​នេះ​…។: May I take this opportunity to....
  2. ឱកាស ( i ) [ʔaokaah, ʔaokaasaʔ-]
    polite word used to begin a conversation or to ask someone for something `please, may I have your attention,' etc.


Prohok Solutions @2017 : Learn Khmer | Khmer Calendar