Khmer Dictionary: រា
Chuon Nath's Khmer-Khmer Dictionary
-
រា
( កិ.កិរិយាសព្ទ )
ហាម, ឃាត់; ថយក្រោយ, ធ្វើឲ្យថយក្រោយ; បែរចេញ, ទាសចេញ; រួញថយ; ជំទាស់; ដោះដៃ; ប្រកែក; ... ។
- រាក្រញាង លើកដៃក្រញាងថយក្រោយ ។
- រាគន្លង បែរចេញឬទាសចេញពីគន្លង ។ ព. ប្រ. ប្រកែកឬដោះដៃមិនហ៊ានតស៊ូឬមិនហ៊ានទទួលភារៈ ។
- រាដៃ លើកដៃបញ្ឈរម្រាមទាំង៥ឡើងឲ្យបាតដៃបែរទៅខាងមុខ ដោយការប្រកែកឬហាមឃាត់ : រាដៃឃាត់ ។
- រាដំណើរ ឬ - រាផ្លូវរាដំណើរ ប្រកែក, កែដោះដៃ មិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ ។
- រាទឹក វាតគាស់ទឹកទប់ឲ្យនៅនឹង ឬឲ្យថយក្រោយ ។
- រារាំង ឬ - រាំងរា ខារខាំង, ហាមឃាត់, ការពារ ។ល។
- យកជើងរាទឹក សំយុងជើងវាតគាស់ទឹក (ឲ្យទូកឬក្បូននៅនឹង ឬថយក្រោយ)។ ព. ទ. បុ. បើមិនជួយចូកជួយកែវ កុំយកជើងរាទឹក បើមិនជួយទំនុកបម្រុងផ្ចុងផ្ដើម ឬមិនជួយប្រឹងប្រែងខ្នះខ្នែងឲ្យកើតការទេ កុំជំទាស់ឲ្យខូចការខូចដំណើរ (និយាយខ្លីត្រឹមតែ កុំយកជើងរាទឹក ក៏បាន) ។
-
រាក
( កិ.កិរិយាសព្ទ )
លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ : ក្មេងភ័យរាកមូត្រ, មេមាន់រាកស៊ុត, មេឆ្មារាកកូន ។
- រាករូស រាកឧច្ចារៈដូចជារូសចេញមក ។
- ចុះរាក ចុះឧច្ចារៈរាន់រាកខ្លាំង ។ល។
-
រាក់
( គុ.គុនសព្ទ )
ទីទៃពីជ្រៅ គឺមានជម្រៅតិច : ទឹករាក់, រណ្ដៅរាក់ ។
- គំនិតរាក់ គំនិតសើៗ មុជមិនជ្រៅទៅមិនឆ្ងាយ ។
- ចិត្តរាក់ ចិត្តសើៗ ឆាប់ដោយតាមគេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្តានៈ ផង) ។
- សេចក្ដីរាក់ សេចក្ដីងាយ មិនពិបាកយល់ ។ល។
-
រាក់
( ន.នាមសព្ទ )
ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-សប្រផេះ ដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ ប្រភេទគឺ រាក់ស ផ្កាសម្បុរ-ស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង ២ យ៉ាងនេះមានក្លិនក្រអូបសាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ (ថ្វាយបង្គំងារ)។
-
រាក់
( ន.នាមសព្ទ )
or រាក់ធ្មេញ
ឈ្មោះរោគកើតនៅជើងធ្មេញបណ្ដាលឲ្យហើមសាច់ជើងធ្មេញ កកើតជាខ្ទុះឈាមស្អុយនាំឲ្យធ្មេញឆាប់រង្គើរង្គោះ : ធ្មេញកើតរាក់ ឬ កើតរាក់ធ្មេញ ។
-
រាក់
( ន.នាមសព្ទ )
or រាក់បាត
ឈ្មោះរោគឧច្ចារមគ្គបណ្ដាលឲ្យធ្ងន់បាត (ធ្ងន់ទ្វារធំ) ឈឺស្ទំក្នុងពោះ លីងកន្លាស់អស់កម្លាំងល្ហិតល្ហៃ, មាន ២ យ៉ាងគឺ រាក់ស ធ្លាក់សុទ្ធតែខ្ទុះរំអិលគ្មានឈាម, រាក់ក្រហម ធ្លាក់រំអិលមានឈាម : កើតរាក់ ឬ កើតរាក់បាត ។
-
រាក់ទាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពោលស្រុះស្រួលទទួលដោយអើពើ, ចៅរ៉ៅ : និយាយរាក់ទាក់; សម្ដីរាក់ទាក់ ។
-
រាក្សសី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស) ។
-
រាក្ស័ស
( ន.នាមសព្ទ )
[រា-ក្ស័ស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាក្សស៑; រក្ខស) យក្សសាមញ្ញ ឬបិសាចពួកខ្លះដែលនៅអាស្រ័យតាមមាត់ទឹកឬក្នុងដងព្រៃ (អារក្សទឹក, អារក្សព្រៃ ឬខ្មោចព្រៃ), បើស្រីហៅ រាក្សសី (រា-ក្សៈសី), ជាពួកអមនុស្សកាចសាហាវ ច្រើនបៀតបៀនយាយីមនុស្សដែលចូលដល់ទីដែនរបស់វា: ត្រពាំងនោះមានរាក្ស័សហួងហែងរក្សា ។
-
រាគ
( ន.នាមសព្ទ )
or រាគៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាគ) តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាល ចំពោះកាម : ត្រូវរាគៈគ្របសង្កត់ ។
- រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង : រាគគ្គិ ជាភ្លើងមិនសម្ដែងឲ្យឃើញផ្សែងនិងអណ្ដាត ប៉ុន្តែឆេះរង្គំងំរង្គាលលើសខ្នាតឥតនរណាពណ៌នាប្រាប់គ្នាឲ្យដឹងសព្វគ្រប់បានដុតសត្វឲ្យឆេះខ្លោចប្រាណពុំដឹងខ្លួន... (បរិយាយរបស់ ព. ពុ.) ។
- រាគចរិត (រាគៈចៈរ៉ិត) អ្នកដែលមានចរិតក្រាស់ដោយរាគៈ ។
- រាគចិត្ត ចិត្តដែលប្រកបដោយរាគៈ ។
- រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេសមានរាគៈជាដើម ។
- រាគាភិភូត (បា. < រាគ + អភិភូត “គ្របសង្កត់”) ដែលត្រូវរាគៈគ្របសង្កត់ ។ល។
Headley's Khmer-English Dictionary
-
រា
( v )
[rie]
- detail »
to hesitate, be afraid (to do something); to forbid; to hinder, obstruct, hold back, reach out the hand to stop someone from doing something; to detain; to resist, repulse, turn away; to go backward, draw back; to cause to go backward
-
រា
( v )
[rie]
- detail »
to object, argue
-
រា
( n )
[rie]
- detail »
horizontal wooden bar at the top of the loom frame
See: ឈើរា
Reference: រាតំបាញ -
រាក
( v )
[riek]
- detail »
to come out so fast or suddenly as to be impossible to stop (used with special reference to bodily functions); to have diarrhea
-
រាក់
( n )
[reak]
- detail »
kind of flowering shrub (Calotropis gigantea); the white flowers are believed to bring success in love and are much used in marriage and other ceremonies
-
រាក់
( adj )
[reak]
- detail »
to be friendly, cordial, pleasant; intimate, affectionate
Reference: រាក់ទាក់ -
រាក់
( adj )
[reak]
- detail »
to be shallow.
-
រាក់
[reak]
- detail »
to be frivolous, superficial
-
រាក់
( n )
[reak]
- detail »
hemorrhoids
-
រាក្ស័ស
( n )
[rie ksah]
- detail »
class of evil spirits that inhabit river banks, forests, or mountains