Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាគៈ

Chuon Nath's Khmer-Khmer Dictionary
  1. រាគ ( ន.នាមសព្ទ ) or រាគៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រាគ) តម្រេក, សេចក្ដី​រីករាយ, ត្រេក​ត្រអាល ចំពោះ​កាម : ត្រូវ​រាគៈ​គ្រប​សង្កត់ ។
    - រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើង​រាគៈ, រាគៈ​ដែល​ទុក​ដូច​ជា​ភ្លើង : រាគគ្គិ ជា​ភ្លើង​មិន​សម្ដែង​ឲ្យ​ឃើញ​ផ្សែង​និង​អណ្ដាត ប៉ុន្តែ​ឆេះ​រង្គំ​ងំ​រង្គាល​លើស​ខ្នាត​ឥត​នរណា​ពណ៌នា​ប្រាប់​គ្នា​ឲ្យ​ដឹង​សព្វ​គ្រប់​បាន​ដុត​សត្វ​ឲ្យ​ឆេះ​ខ្លោច​ប្រាណ​ពុំ​ដឹង​ខ្លួន... (បរិយាយ​របស់ ព. ពុ.) ។
    - រាគ​ចរិត (រាគៈចៈរ៉ិត) អ្នក​ដែល​មាន​ចរិត​ក្រាស់​ដោយ​រាគៈ ។
    - រាគ​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ។
    - រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេស​មាន​រាគៈ​ជា​ដើម ។
    - រាគាភិភូត (បា. < រាគ + អភិភូត “គ្រប​សង្កត់”) ដែល​ត្រូវ​រាគៈ​គ្រប​សង្កត់ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar