Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ចប់កញ្ចូវ
( កិ.កិរិយាសព្ទ )
សំដែងកាយវិការដោយធ្វើមាត់ដូចគេខ្ចប់ ធ្វើមុខក្រញូវ ។ ប្រើជាគុ. ក៏បាន : មុខមាត់កញ្ចប់កញ្ចូវ ; មនុស្សកញ្ចប់កញ្ចូវ ។
-
កញ្ចាញ់ចេក
( ន.នាមសព្ទ )
ឈ្មោះសត្វមួយប្រភេទ ខ្លះពណ៌លឿងខ្ចី ខ្លះពណ៌បៃតង ជាពួកកង្កែប តែមានលំនៅខុសគ្នាពីកង្កែប ច្រើននៅអាស្រ័យតែនឹងស្លឹកឈើ, រន្ធឈើជាដើមដែលសើមដែលត្រជាក់ ។
-
កញ្ចាញ់ច្រាស
( ន.នាមសព្ទ )
ឈ្មោះត្រីមួយប្រភេទ រូបកន្តុលស្ដើងតូច មានទ្រនុងខ្នងនិងទ្រនុងពោះជាបន្លា ។
-
កញ្ចាម
( ន.នាមសព្ទ )
តួអន្ទាក់សម្រាប់ទាក់ដំរីព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដងកញ្ចាម ផង) ។
-
កញ្ចាស់
( គុ.គុនសព្ទ )
អ្វីដែលចាស់ (ព.ទ្រ.) : ខោកញ្ចាស់, សំពត់កញ្ចាស់ (ព.ម. អាកញ្ចាស់) ។
-
កញ្ចាំង
( ន.នាមសព្ទ )
ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗ ដែលហៅថាក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប ។
-
កញ្ចឹងក
( ន.នាមសព្ទ )
កន្លែងអវយវៈក្រោមកន្ទូតអូង ។
-
កញ្ចុំ
( ន.នាមសព្ទ )
វត្ថុរាយដែលរួមដែលប្រមូលគ្នាជាដុំ : ផ្កាមួយកញ្ចុំ ទំហូកញ្ចុំ ។
-
កញ្ចុះ
( ន.នាមសព្ទ )
ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំង តែតូចជាងត្រីឆ្លាំង ។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត ។
-
កញ្ចូញ
( ន.នាមសព្ទ )
អវយវៈត្រង់ទីបំផុតនៃចង្វែកគូទ : កញ្ចូញគូទ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>