Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាយស្មិង
( កិ.កិរិយាសព្ទ )
(មើលក្នុងពាក្យ ស្មិង) ។
-
តាយហោង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(តាយហោង អ. ថ. តាយហូ៎ង) ស្លាប់ហោង (អ្ហង) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាត ឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម : ស្លាប់តាយហោង (ច្រើនហៅក្លាយជា តៃហោង) ។
-
តារា
( ន.នាមសព្ទ )
[--រ៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្កាយ ។ តារាករ, តារានិករ ហ្វូងផ្កាយ, ពួកផ្កាយ ។
-
តារាង
( ន.នាមសព្ទ )
[--រ៉ាង]
ចម្រៀក, បន្ទះឈើ ឬឫស្សីជាដើមដែលដាក់ខ្វែងជាក្រឡា : ធ្វើតារាង, ចងតារាង ។ គំនូសបន្ទាត់មានក្រឡា ក៏ហៅ តារាង ដែរ : តារាងបញ្ជី ។
- ក្រដាសតារាង គឺក្រដាសដែលមានបន្ទាត់ខ្វែង ។
-
តារាង
( ន.នាមសព្ទ )
ទីឃុំមនុស្ស ដែលនៅមិនទាន់ជម្រះកាត់ទោស : ជាប់តារាង, ដាក់តារាង ។
-
តារាបថ
( ន.នាមសព្ទ )
[តារ៉ាបត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្លូវរបស់ផ្កាយ គឺមេឃ, អាកាស ។
-
តារាភូសា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គ្រឿងសំអាងរបស់ផ្កាយ គឺរាត្រី (យប់) ។
-
តារាសាស្ត្រ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
វិទ្យាសាស្រ្តចែងអំពីនក្ខត្តឫក្ស, អំពីផ្កាយជាដើម ។
-
តាលបត្រ
( ន.នាមសព្ទ )
[តាល៉ៈប័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តលបត្ត) ស្លឹកត្នោត; ផ្លិតស្លឹកត្នោត : ភិក្ខុឈ្មោះសង្ឃរក្ខិតកំពុងបក់ប្រគេនឧបជ្ឈាយ៍ដោយតាលបត្រ ក៏គិតថា...។
-
តាលវ័ន
( ន.នាមសព្ទ )
[តាល៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តាលវន) ព្រៃត្នោត, ជ្រំត្នោត : ពួកជនបរទេសអ្នកជិះយន្តហោះ ដែលទើបនឹងបានមកកាន់ប្រទេសកម្ពុជា ជាដំបូងបង្អស់, លុះក្រឡេកមកខាងក្រោម ឃើញតាលវ័ន ច្រើនតែលាន់មាត់ស្ងើច ព្រោះក្នុងសកលលោក មានតែប្រទេសមួយនេះមួយគត់ដែលមានដើមត្នោតដុះច្រូងត្រៀបត្រា ប្លែកជាងប្រទេសនានាក្នុងអាហ្ស៊ីទ្វីប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្នោត ទៀតផង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>