Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាលហាល
( គុ.គុនសព្ទ )
[តាល-ហាល ]
ដែលនៅកណ្ដាលវាលគ្មានអ្វីបិទបាំង : ផ្ទះតាលហាល ។
-
តាលុ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពិតានក្នុងមាត់ គឺក្រអូមមាត់ ។
-
តាលុជៈ
( ន.នាមសព្ទ )
[--ជៈ ]
( បា.បាលី ( បាលីភាសា ) )
(តាលុជ) សំឡេងដែលកើតត្រង់ពិតាន គឺសំឡេងដែលខ្ទប់ត្រង់ក្រអូមមាត់ លាន់ចេញមក; អក្សរ ៧ តួគឺ ឥ ឦ ច ឆ ជ ឈ ញ និងអក្សរ ២ តួ ទៀតគឺ យ ឝ រួមជា ៩ តួនេះជា តាលុជៈ ។
-
តាវកាលិក
( ន.នាមសព្ទ )
[តាវៈ-- ]
( បា.បាលី ( បាលីភាសា ) )
វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើង ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រឹត; របស់ខ្ចីគេ ។ ប្រើជា គុ. ក៏បាន : របស់ជាតាវកាលិក ។ ព. ផ្ទ. យាវកាលិក ។
-
តាវត្តិង្ស
( ន.នាមសព្ទ )
[តាវ័ត-តឹង ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តាវត្ដឹស; ត្រយស្រ្តឹសត៑) ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ២ (ឋានត្រ័យត្រិង្ស) ។
-
តាវរ៉ាវ
( ន.នាមសព្ទ )
សុខុមសត្វពួកស្រមោចមានជើងវែងៗ សម្បុរលឿង រត់លឿនមិនចេះខាំដូចស្រមោចឬអង្ក្រងទេ ពូកែរត់ឡើងលើខ្លួនមនុស្ស កាលណាគេធ្វើឲ្យបែកសំបុកវា ។
-
តាវៅ
( ន.នាមសព្ទ )
[--វ៉ៅ]
ឈ្មោះសត្វស្លាបមួយប្រភេទមានសម្បុរខ្មៅ មាឌតូចជាងក្អែក យំឮសូរ តាវៅៗ ។
-
តាសក់
( ន.នាមសព្ទ )
or ត្រសក់
ឈ្មោះវល្លិដំណាំមានផ្លែជាអាហារ; តាសក់មានច្រើនប្រភេទគឺ : តាសក់ស្រូវ, តាសក់ផ្អរ ។ល។
-
តាអក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រអក ឬ តាអក) ។
-
តាឱ
( ន.នាមសព្ទ )
or ត្រឱ
ឈ្មោះសត្វល្អិតពួកសត្វក្រេបកេសរផ្កាធ្វើជាសំបុកជាកន្សោមនៅមូលគ្នាដូចឪម៉ាល់ ដូចឃ្មុំដែរ, ជាសត្វមានពិសនៅទ្រនិច ។
<< Prev 1 ... 15 16 17 18 19 20 Next >>