Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Flowers:

Topics :: Flowers :: unknown -- សាលព្រឹក្ស

Khmer Name: សាលព្រឹក្ស
English Name:
Scientific Name:

Chuon Nath: (សាល + វ្ឫក្ស; សាល + រុក្ខ) ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​វែង​ៗ ស្រួច​ៗ ជា​ឈើ​ធំ មាន​ផ្កា​ចេញ​ទង​ពី​តួ​ដើម និង​ពី​មែក​ធំ​ៗ ផ្កា​មូល​ៗ​ធំ​ៗ (មាន​សណ្ឋាន​ស្រដៀង​នឹង​នាគ​ម៉ុងសាយ​ចិន) សម្បុរ​ក្រហម​លាយ​លឿង មាន​ក្លិន​ក្រអូប​ឈ្ងប់ រីក​ហើយ​ឆាប់​រោយ​ទៅ​វិញ ជ្រុះ​ត្របក​និង​កេសរ​មក​រោយ​រាយ​លើ​ផែន​ដី ផ្លែ​មូល​ៗ​ធំ​ៗ​ជាង​ផ្លែ​ក្របៅ ក្នុង​មួយ​ឆ្នាំ​ៗ​ជ្រុះ​ស្លឹក​អស់​រលីង​ច្រើន​ដង​ហើយ​លាស់​ត្រួយ​ខ្ចី​ ភ្លាម​ៗ មិន​បង្អង់​យូរ ។ល។ ព្រះ​សិទ្ធត្ថ​សក្យ​មុនី​គោតម ទ្រង់​ប្រសូត​ទាំង​ទ្រង់​បរិនិញ្វន​ផង​ដែរ​នៅ​ក្រោម​ដើម សាល​ព្រឹក្ស នេះ (ខ្មែរ​ធ្លាប់​យល់​មក​ថា ដើម​រាំង​ភ្នំ ផ្ទុយ​ពី​ការ​ពិត)។ ឈើ​នេះ​មាន​ឈ្មោះ​ហៅ​បាន​បី​យ៉ាង​គឺ​ហៅ​ថា សាល​ព្រឹក្ស ក៏​បាន, ហៅ អស្សកណ្ណ​ព្រឹក្ស ក៏​បាន, ហៅ សជ្ជ​ព្រឹក្ស ក៏​បាន ។ កាល​ពី​ក្នុង​បុរាណ​សម័យ ឈើ​នេះ​មាន​តែ​ឯ​ប្រទេស​ឥណ្ឌា, សព្វ​ថ្ងៃ​នេះ​មាន​សម្បូរណ៍​ក្នុង​ប្រទេស​កម្ពុជា ច្រើន​តែ​ក្នុង​វត្ត​អារាម​នៃ​ភិក្ខុ​សង្ឃ, ជា​ឈើ​មាន​គ្រាប់​ងាយ​បណ្ដុះ​ងាយ​ដាំ​តាម​តែ​ដី​បែប​ណា​ក៏​ដាំ​បាន​ដែរ ។


Headley: kind of hardwood tree native to India (the Buddha was born and died under this kind of tree)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar