Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបសគ្គៈ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបសគ្គ ( ន.នាមសព្ទ ) [អ៊ុប៉ៈស័ក ] or ឧបសគ្គៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧបសគ្គ; ឧបសគ៌) ឧបទ្រព, ចង្រៃ; គ្រឿង​ទើសទាក់, គ្រឿង​ជំទាស់, គ្រឿង​រារាំង​ដំណើរ : ពី​ម្សិលមិញ ខ្ញុំ​មក​មិន​រួច ព្រោះ​មាន​ឧបសគ្គ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបសគ្គ​ជា​ថ្នាក់​នាំ​ជំទាស់ រារាំង​ឲ្យ​ងាស់​ស្ទោក​កិច្ច​ការ ទោះ​ជន​កំពុង​កាន់​ធម៌​អាថ៌ អាចារ្យ​ក៏​ដោយ​ដូច​ជា​គ្នា ។ ព. វ. ឈ្មោះ​សព្ទ​ពួក​មួយ សម្រាប់​ប្រើ​ចំពោះ​តែ​ជា​បុព្វ​បទ​រៀង​ភ្ជាប់​ពី​ខាង​ដើម​នាម​សព្ទ​និង​កិរិយា​សព្ទ​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អតិ, អនុ, អភិ ជាដើម : អតិ​កល្យាណ, អតិ​ជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាត​បុត្ត; អភិរោធ, អភិវន្ទ, អភិវាទ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ​និង បុព្វ​បទ) ។ ឧបសគ្គ​ការណ៍ ឬ –ហេតុ (--ស័ក-គៈ--) ហេតុ​ជា​គ្រឿង​ជំទាស់ ។
    - ឧបសគ្គ​និបាត (--ស័ក-គៈ--) និបាត​សព្ទ​ជា​ឧបសគ្គៈ (ព. វ.) ។
    - ឧបសគ្គ​សព្ទ (--ស័ក-គៈ--) សព្ទ​ជា​ឧបសគ្គៈ​ (ព. វ.) ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar