Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដាំដែង
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ព័ណ៌, សម្បុរខ្មៅលាយក្រហម : សម្បុរដាំដែង ។
-
ដាំទីង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដាំដូង, ចាក់ទីង) ។
-
ដិត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
កាន់ជាប់ដោយជ្រលក់ ឬដោយលាបជាដើម : ល័ក្ដនេះជ្រលក់មិនសូវដិតទេ ។
-
ដិត
( កិ.កិរិយាសព្ទ )
ជាប់តាម, ប្រកិតតាម ។ ដិតដោយ ឬ ដិតដោយយំដោយ ជាប់, ប្រកិតតាម ដោយត្រូវចិត្ត ត្រូវគំនិត ឬផ្ដេកផ្ដិតចិត្តគំនិតទទួលជឿស្ដាប់ប្រព្រឹត្តតាមពេញទី ។
-
ដី
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដីដែលសោះឥតជីជាតិ; ដែលឥតជី (ប្រើតាមទម្លាប់ដោយស្រុក) ។
-
ដីកា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម); វិមតិវិនោទនី ជា អនុដីកា (ដីកាបន្ទាប់); វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក ។ ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី) ។ ព្រះត្រៃបិដក គឺ វិនយបិដក, សុត្តន្តបិដក, អភិធម្មបិដក សុទ្ធតែមាន ដីកា មានឈ្មោះផ្សេងៗគ្នា (ព. ពុ.) ។ ក្នុងបុរាណសម័យព្រេងនាយ, ប្រទេសកម្ពុជា ប្រើពាក្យថា ដីកា នេះច្រើនបែបមានដើមគឺ ដីកាកោះ លិខិតកោះហៅ...។ ដីកាបើក លិខិតបើកប្រាក់ ឬវត្ថុផ្សេងៗ ។ ដីកាសាទុក្ខ ឬ ដីកាសាទោស សម្រាប់ថ្វាយព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ។ល។ សង្ឃដីកា លិខិតរបស់លោកចៅអធិការវត្ត ឬរបស់លោកគ្រូសូត្រ (ចំពោះតែការប្រើក្នុងផ្លូវការ) ។ សព្វថ្ងៃនេះ ទោះលិខិតរបស់លោកមេគណ, អនុគណនិងមន្ត្រីសង្ឃឯទៀត ក៏សុទ្ធតែហៅ សង្ឃដីកា ដូចគ្នា។ លិខិតរបស់សម្ដេចព្រះសង្ឃនាយក ហៅ ព្រះសង្ឃដីកា (គួរបង្កើតពាក្យហៅថា ព្រះសង្ឃនាយកដីកា វិញដើម្បីឲ្យមានឈ្មោះផ្សេងអំពីលិខិត របស់ព្រះរាជាគណៈទី សម្ដេច ដែលត្រូវហៅថា ព្រះសង្ឃដីកា ដែរ) ។ លិខិតរបស់សម្ដេចព្រះសង្ឃរាជ ហៅថា ព្រះសង្ឃរាជដីកា ។ល។
-
ដីប្លី
( ន.នាមសព្ទ )
ឈ្មោះវល្លិឡើងជន្លង់មួយប្រភេទ (ពួកម្រេច) ផ្លែមូលទ្រវែង មានរសជាតិហឹរ សម្រាប់ប្រើជាថ្នាំក្ដៅ ឬជាគ្រឿងសម្ល, ច្រើនដាំឲ្យវារតោងឡើងឈើស្រស់ ។
-
ដីលែង
( ន.នាមសព្ទ )
ដីម៉ដ្ឋផង់ដូចម្សៅ ព័ណ៌ក្រហមក្រមៅ ស្រដៀងគ្រាក់ខ្នុរ សម្រាប់លាយជាថ្នាំលាបជញ្ជាំងផ្ទះជាដើម ។ វត្ថុនេះ បព្វជិតអាចយកទៅលាយធ្វើជាទឹកអម្ចត់ជ្រលក់ចីវរបាន ។
-
ដីខ្មៅ
( ន.នាមសព្ទ )
or ខ្មៅដៃ
ថ្មម្សៅព័ណ៌សម្រាប់សរសេរលើក្រដាស, សម្រាប់ដឹក, គូស, វាស, គូរ ...។
-
ដីស
( ន.នាមសព្ទ )
[ដី-ស ]
ថ្មភក់ ឬថ្មម្សៅព័ណ៌ស សាច់ទន់សម្រាប់សរសេរលើក្ដារឈ្នួន, គួរសរសេរជា ដី-ស : ដី-សភក់, ដី-សថ្ម, ដី-សផុយ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>