Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដូនជី
( ន.នាមសព្ទ )
យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ ជានិច្ច (ច្រើនតែស្រ្តីចាស់ៗ, តែទោះបីស្រ្តីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ) ។
-
ដូនតា
( ន.នាមសព្ទ )
យាយនិងតា ។ ពួកបុព្វបុរស ក៏ហៅថា ដូនតា បានដែរ : សែនដូនតា, សំពះដូនតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វបុរស ផង) ។ រ. ស. ជា ព្រះបិតរ (បិ-ដ) ។
-
ដូនពេញ
( ន.នាមសព្ទ )
ឈ្មោះភ្នំដីតូចមួយ នៅរាជធានីនៃប្រទេសកម្ពុជា ដែលដូនចាស់ម្នាក់ឈ្មោះ “ពេញ” បានផ្ដើមកសាងឡើងជាដំបូងក្នុង គ. ស. ១៣៧២ : ភ្នំដូនពេញ ។ ឈ្មោះនេះហៅកាត់ថា “ភ្នំពេញ” ដែលបានសន្មតដាក់ទៅជាឈ្មោះរាជធានីនៃប្រទេសយើងសព្វថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្នំពេញ ទៀតផង) ។
-
ដូរ
( កិ.កិរិយាសព្ទ )
ប្ដូររបស់, ឲ្យរបស់ទៅវិញទៅមកដោយទុកតម្លៃជាស្មើគ្នា : ដូរគោ, ដឹកឪឡឹកទៅដូរស្រូវ ។
-
ដួង
( ន.នាមសព្ទ )
ដង្កូវពួកមួយ ច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើម ដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែរជាដើម ...។ ឈ្មោះប្រាក់សម្រាប់ចាយមួយបែប មានរូបសណ្ឋានស្រដៀងនឹងរូបដង្កូវដួង, មានប្រើតែពីក្នុងសម័យបុរាណ : ប្រាក់ដួង ។ អ្វីៗ ដែលមានរូបសណ្ឋានមូលភ្លឺ, រុងរឿង : ដួងព្រះអាទិត្យ, ដួងព្រះចន្ទ្រ ឬ ដួងខែ, ដួងតារា ឬ ដួងផ្កាយ, ដួងត្រា ។ ដួងចិត្ត ឬ ដួងចៃ (ស. ចៃ “ចិត្ត”) ហទយវត្ថុ, តួចិត្ត (ចិត្ត ១ដួង គឺតួចិត្ត មួយដែលកើតឡើង) ។ ដួងជីវន្ត, ដួងជីវា, ឬ ដួងជីវ៉ា, ដួងជីវិត, ដួងជីវិន តួជីវិត; ពាក្យហៅស្រ្តីជាគូស្នេហា ស្រឡាញ់ស្មើជីវិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវន្ត, ជីវិត, ជីវិន ផង) ។ ដួងវិញ្ញាណ តួវិញ្ញាណ ។ ដួងសមរ ពាក្យហៅស្ត្រីជាគូកម្សត់ដែលរួមស្លាប់រស់ជាមួយគ្នា; ហៅក្លាយតាមសៀមថា ដួងសម៉ន ក៏មានខ្លះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមរ ផង) ។
-
ដួងជតា
( ន.នាមសព្ទ )
[ដួងជៈដា]
( ខ. បា.ខ្មែរនិងបាលីលាយគ្នា )
ដួងកំណើត, ថ្ងៃ ខែ ឆ្នាំដែលកើតពាក់ព័ន្ធនឹងរាសីរបស់បុគ្គលនីមួយៗ ។
-
ដួច
( កិ.កិរិយាសព្ទ )
ផ្ដួច, ផ្ដួចផ្ដើម, តាំងឡើង, តាំងកឡើង; កួចខ្ពស់ឡើង : តាំងពីដួចមក មិនដែលឃើញទេ ។
-
ដួច
( គុ.គុនសព្ទ )
ដែលខ្ពស់សន្លឹម, ដែលជាចុងប៉ូច : ឡើងដល់ចុងដួច ។
-
ដួចដល់
( និ.និបាតសព្ទ )
ជិតនឹងដល់ទី (ច្រើនប្រើតែក្នុងកាព្យ) : ដួចដល់ពុំដល់ ជិតនឹងដល់ ប៉ុន្តែនៅពុំទាន់បានដល់ពិតប្រាដកនៅឡើយ (សាស្ត្រាច្បាប់ក្រម) ។
-
ដួន
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ ឬ ត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើម មានបែបសណ្ឋានផ្សេងគ្នា, បែបខ្លះមានរៀងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោម មានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់ កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឲ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខ ឬការពារកុំឲ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ ។
<< Prev 1 ... 15 16 17 18 19 20 Next >>