Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដែន
( ន.នាមសព្ទ )
រដ្ឋ, ប្រទេស, អាណាខេត្តទាំងមូលដែលនៅក្នុងអំណាចការត្រួតត្រារបស់រាជការសម្រាប់ផែនដីនីមួយៗ : ដែនកម្ពុជា (កម្ពុជរដ្ឋ), ដែនកម្ពុជាក្រោម ។
-
ដែរ
( និ.និបាតសព្ទ )
ដូចគ្នា, បានដូចគ្នា, ផង; ដូចពាក្យថា : ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅជាមួយនឹងខ្ញុំដែរឬ ? ល្អគ្រាន់បើដែរ ។ល។
-
ដែល
( អា. និ.អាយតនិបាត )
ពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ, គឺដូចពាក្យថា : ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឲ្យសង់ ។ល។
-
ដែល
( ន.នាមសព្ទ )
សំណល់, របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ : ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ ។
-
ដៃ
( ន.នាមសព្ទ )
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។ ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ :
- ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។ ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅដៃ ដែរ :
- ដៃចង្កូត ។ មែកឫស្សីក៏ហៅ ដៃ ដែរ :
- ដៃននោង, ដៃត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហៅ ដៃ ដែរ :
- ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ល។
-
ដៃខ្លា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ផ្កាក្រអូប ក្លិនដូចផ្កាកែវ, ដើមមានសាច់រឹងស្និទ្ធ គេច្រើនឆ្លាក់ប្រើធ្វើជាត្រា ។ ដំឡូងមួយប្រភេទ មើមមានទ្រង់ទ្រាយក្រញាង ស្រដៀងនឹងម្រាមដៃខ្លា : ដំឡូងដៃខ្លា។
-
ដៃកែវ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានខាងចុង-ង ដូចភ្លុកដំរីសម្រាប់ពាក់, ព្យួរ, ទ្រអ្វីៗ : ព្យួរអាវនៅដៃកែវ, ដាក់សាស្ត្រាលើដៃកែវ ។
-
ដៃរគៀម
( ន.នាមសព្ទ )
កែវស្លកើតពីជ័រឈើ ដែលស្រក់ទៅក្នុងដី, ឬខ្សាច់ឆ្នេរសមុទ្រ : ចិញ្ចៀនដៃរគៀម ។
-
ដៃរណែង
( ន.នាមសព្ទ )
បន្ទះឫស្សីឬឈើ មានជ្រុង ៤ ជាគ្រឿងផ្ទះ គេរាយភ្ជាប់ពីលើបង្កង់ សម្រាប់ទទួលតម្ពក់ក្បឿង : អារដៃរណែង, វាយដៃរណែង ។
-
ដៃរហាត់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ច្រើនដុះក្បែរដងស្ទឹង, មានផ្លែល្អិតៗ ពួកក្មេងច្រើនប្រើបរិភោគជាអាហារ ។
<< Prev 1 ... 15 16 17 18 19 20 Next >>