Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្ងួច
( កិ.កិរិយាសព្ទ )
ស្រែកហៅគ្នា, ស្រែករកគ្នា (ក្របី) : ក្របីថ្ងួច ។
-
ថ្ងេះ
( កិ.កិរិយាសព្ទ )
សូរសំឡេងឆ្កែព្រុស ឬកោះង៉េះ ៗ តិច ៗ ឲ្យដំណឹងដល់ម្ចាស់ ឧ. ឆ្កែថ្ងេះអណ្ដើក ។
-
ថ្ងៃ
( ន.នាមសព្ទ )
វេលាមានពន្លឺព្រះអាទិត្យប្រាដក ។ តាមហោរាសាស្ត្រ កំណត់វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ (ជា ២៤ ម៉ោង) ហៅថា មួយថ្ងៃ; ហៅតាមពាក្យធម្មតាថា យប់មួយ ថ្ងៃមួយ ឬ មួយថ្ងៃមួយយប់ ។ ដួងអាទិត្យឬសូរ្យមណ្ឌលក៏ហៅ ថ្ងៃ ដែរ : ថ្ងៃអាទិត្យ, ថ្ងៃនេះ, ថ្ងៃស្អែក, ថ្ងៃខានស្អែក, ថ្ងៃត្រង់ ។ល។
-
ថ្ដែ - ថ្ដែថ្ដក
( គុ.គុនសព្ទ )
ដែលតូចចង្អៀត, ណែនណាន់តាន់តាប់ ។ ឧ. ផ្ទះចង្អៀតថ្ដែ ។ មនុស្សច្រើនថ្ដែថ្ដក ។
-
ថ្ដោក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រដោក) ។
-
ថ្ដោកក្ដារ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រដោកក្ដារ) ។
-
ថ្ដោកជើងចែវ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រដោកជើងចែវ) ។
-
ថ្នក់
( ន.នាមសព្ទ )
ចុងកំនួចសំពត់ត្រង់ទីប្រជុំដែលស្លៀកខាងមុខ : ថ្នក់សំពត់ ។ ចុងក្រមាឬសំពត់ដែលចងកួចឲ្យមានសណ្ឋានផតយុលសម្រាប់ដក់អ្វីៗ : ដាក់ផ្លែកន្ទួតក្នុងថ្នក់, គ្រាប់ពោតមួយថ្នក់ ។ កន្លែងដែលផត, ខូង, ផតយុល : ថ្នក់ថ្នង, ថ្នក់ឈ្នក់, ថ្នក់ផ្លូវ, ថ្នក់ខ្សែខ្លែង ។
-
ថ្នង
( ន.នាមសព្ទ )
ប្រដាប់នេសាទមួយប្រភេទ ច្រើនតែធ្វើដោយខ្សែអំបោះចងជាក្រឡា មានដងមានចំពាស់សម្រាប់ដងត្រី ។
-
ថ្នម
( កិ.កិរិយាសព្ទ )
ធ្វើមិនឲ្យមានហ្មង, ថែទាំមិនឲ្យនឿយហត់ពេក; ប្រើប្រាស់ដោយប្រយ័ត្នខ្លាចក្រែងឆាប់ចាស់, ឆាប់ខូច...: ថ្នមខ្លួន, ថ្នមកូន, ថ្នមគោក្របី ។ កិ. វិ. : ដើរថ្នមៗ គឺដើរសន្សឹមៗ សម្រាលជើង ។
- កាន់ថ្នមដៃ គឺកាន់សម្រាលដៃមិនបាប់ច្របាច់ ឬសង្កត់ខ្លាំង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>