Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដាក់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក : អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !
-
ដាង
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ពពាល, ពព្រុះ (ខ្មែរនិយាយតែពីមាន់) : មាន់ដាង គឺមាន់សម្បុរពព្រុះ (ច្រើនតែមាន់គកឬមាន់ទាង) ។
-
ដាង
( ន.នាមសព្ទ )
ឈើដំណាំស្រុកមួយប្រភេទពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង (ច្រើនមាននៅក្នុងខេត្តបាត់ដំបង) ។
-
ដាច
( កិ.កិរិយាសព្ទ )
រហែក : សំពត់ដាចច្រើនកន្លែង ។
-
ដាច់
( កិ.កិរិយាសព្ទ )
ឃ្លាតពីគ្នា, ផុតពីគ្នា មិនជាប់គ្នាវិញ ។
-
ដាន
( កិ.កិរិយាសព្ទ )
ដេរស្ដៅ គឺដេររង្វើលៗ រហោលៗ, ដេរឲ្យមានជាលំអានរួចហើយនឹងដេរសម្រេចឬដេរប៉ះគ្រាន់តែភ្ជាប់ ។
-
ដាន
( ន.នាមសព្ទ )
ស្នាម, លំអាន; ផ្លូវ, គន្លង : ដានជើង, ដានរទេះ ។ ដានដែល លំអានដែល : ប្រព្រឹត្តតាមលំអានដានដែលចាស់ទុំបរមបុរាណបានប្រតិបត្តិតៗមក ។
-
ដាន
( ន.នាមសព្ទ )
ទីដែលអ្នករាជការហូតគយនៅ, ទីគយល្បាត; ច្រើននិយាយថា គយដាន (តែក្នុងសម័យឥឡូវមិនសូវប្រើ) ។
- ប៉ែក, ប៉ែកទិស : ដានខាងកើត, ដានខាងត្បូង... (ច្រើនប្រើចំពោះតែទីមេរុតម្កល់សព) ។
-
ដាប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប៉ះត្រូវប្រផាត់ : ទឹកដាបផ្ទះ, ទឹកដាបពោះគោ ។ ព. ប្រ. ដាលរាលដល់, ជាប់ដល់ : ដំណើរនុ៎ះរកកលនឹងដាបដល់ខ្ញុំផង ។ ជ្រាបជោក : បែកញើសដាប ។ គុ. ដែលថមថយណាស់, ដែលថយកម្លាំងណាស់ ជិតនឹងដល់សេចក្ដីស្លាប់ : ជំងឺដាប ។
- ដាបដុន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុន ១ គុ.) ។
-
ដាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមុត, ឲ្យដាច់, ឲ្យធ្លុះ ដោយពន្លាក ឬដោយខ្វិត មានអន្លូងសំពង : ដាប់ឈើ, ដាប់សសរផ្ទះ, ដាប់ថ្ម ។ ព. ប្រ. បន្ទោស, ស្ដីឲ្យម៉ាំងៗ គួរឲ្យសង្កៀរចិត្ត : ម្សិលមិញ, លោកដាប់ខ្ញុំនៅមុខភ្ញៀវ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>