Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដាម
( ន.នាមសព្ទ )
ឈ្មោះគ្រឿងត្បាញ មានសណ្ឋានជមសំប៉ែត សម្រាប់ស៊កខ្ទាស់អំបោះឬសូត្រអន្ទង ញែកមុខកុំឲ្យព័ន្ធច្រឡំគ្នា : ស៊មដាមឲ្យស្រួលប្រយ័ត្នដាច់អំបោះ ។
-
ដាម
( គុ.គុនសព្ទ )
ដែលឆ្លក, ប្រតាកដោយត្រូវទឹក : សំពត់ដាម, ក្រដាសដាមដោយទឹកខ្មៅ ។
-
ដាយ
( កិ.កិរិយាសព្ទ )
( យ.យួន ( ភាសាយួន ) )
ធ្វើបព្វាជនីយកម្ម (ប្រោសចោល) ឲ្យទៅនៅក្នុងប្រទេស សម្រាប់ប្រោសមនុស្សទោសធ្ងន់ យ៉ាងដូចកោះត្រឡាចជាដើម : ឈ្មោះនុ៎ះ រាជការដាយទៅកោះត្រឡាចហើយ ។
-
ដារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តារ “ដំណើរឆ្លង, ការឆ្លង”) ឈ្មោះបុណ្យតូចម្យ៉ាងក្នុងពុទ្ធសាសនា ជាបុណ្យទក្ខិណានុប្បទាន, ទាយកនិមន្តព្រះភិក្ខុសង្ឃសូត្រសត្តប្បករណាភិធម្ម និងតិរោកុឌ្ឌសូត្រ ហើយគេរាប់បាត្ររួច ឧទ្ទិសចំណែកបុណ្យ ជូនទៅបុព្វបេតបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ : ធ្វើបុណ្យដារ, និមន្តលោកដារ ។
-
ដាល
( កិ.កិរិយាសព្ទ )
រាលខ្លាំង : ភ្លើងដាល ។ ច្រឡោត, រើដោយផ្អើល, ដោយភ័យ : គោដាល, ដំរីដាល ។ នៅក្ដៅ : ចំណីនៅដាល កុំអាលឲ្យឆី គឺចំណីដែលកំពុងក្ដៅខ្លាំងកុំអាលស៊ី (សាស្ត្រាច្បាប់ រាជនេតិ) ។
-
ដាលរាល
( កិ.កិរិយាសព្ទ )
រាលជាបន្តបន្ទាប់ដាលដល់ទិដទៃ, វាតពង្រីកឲ្យធំ ឬឲ្យច្រើន, ខឹងប្រកាន់ពីនេះដាលដល់ទីដទៃ ឧ. ស្ដីដាលរាល, នឹងដាលរាល, ជេរដាលរាល ។
-
ដាលវ៉ាល
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
រាលពាសពេញមិនចំពោះមុខ ឈ្មោះណាមួយ (ស្ដី, ខឹង) : ស្ដីដាលវ៉ាល, ខឹងដាលវ៉ាល, ជេរដាលវ៉ាល ។
-
ដាល់
( កិ.កិរិយាសព្ទ )
វាយតប់គ្នាផ្ទាល់នឹងដៃក្ដាប់ ។ បុក, បុករុក ដូចគេតប់; កម្រើកខ្លាំងខុសពីប្រក្រតី : ជីពចរគាត់កាន់តែដាល់ខ្លាំងហើយ ។
-
ដាល់អំបុក
( កិ.កិរិយាសព្ទ )
បុកស្រូវដែលលីងឲ្យកើតជាអំបុក : ស្រូវដំណើបទុំល្មមហើយ, មើលដាល់អំបុកម្ដងទៅ ! អំបុកខ្សាយ, អំបុកដំណើប ។
-
ដាល់អំបុក
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបតូចមួយប្រភេទ សូរយំឮ ប៉ុកៗ : ឱសត្វដាល់អំបុក យំឮប៉ុកៗ ឲ្យអញស្រណោះ ស្រូវដំណើបទុំ !
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>