Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តិចៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
សន្សឹមៗ, ថ្នមៗ, ស្រាលៗ : ដើរតិចៗ, និយាយតិចៗ ។
-
តិញតុញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or តេញតុញ
ដែលញាប់ៗ ខ្លីៗ , ច្រេញច្រុញ : ដំណើរតិញតុញ; ដើរតិញតុញ ។
-
តិណជាតិ
( ន.នាមសព្ទ )
[តិណៈជាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ត្ឫណជាតិ) ជាតិស្មៅ, ស្មៅ : តិណជាតិដុះទ្រុបទ្រុល ។
-
តិណភ័ក្ស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្មៅជាអាហាររបស់សត្វគោក្របីជាដើម ។ ស្មៅជាចំណីសម្រាប់សត្វនានា ។
-
តិថី
( ន.នាមសព្ទ )
[តិថី ឬ ដិថី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តិថិ ឬ តិថី; តិថិ) ថ្ងៃ (មួយៗ) ក្នុងមួយខែដែលរាប់តាមដំណើរព្រះចន្ទ ។
-
តិថីក្ស័យ
( ន.នាមសព្ទ )
[តិថីក្សៃ ឬ ដិថីក្សៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តិថីក្សយ; តិថិក្ខយ) ថ្ងៃខែដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
តិបតុប
( ឧ.ឧទានសព្ទ )
សូរឮដោយគោះ; ដោយកូនក្មេងដើរ ។ (ព. ប្រ.) គុ. មនុស្សតិបតុប គឺមនុស្សដែលមានកិរិយាមារយាទមិននឹងនួន, ដែលច្រើនរើរុះ ឬរបេញរបុញ ។
-
តិបុក
( ន.នាមសព្ទ )
[--បុក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តិបុ, តិបុក; ត្រិបុ) លោហជាតិមួយប្រភេទ ស្រដៀងនឹងសំណ តែរឹងជាងសំណបន្តិច, ហៅថា សំណខ្មៅ ឬ សំណប៉ាហាំង ។
-
តិមធី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ដែលពេញទី, ច្រើន, លើសលន់ : លំបាកតិមធី (មិនសូវប្រើ) ។
-
តិរច្ឆាន
( ន.នាមសព្ទ )
[តិរ៉ាច់ឆាន ឬ ដិរ៉ាច់ឆាន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តិរឝ្ចីន) សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វ ដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាង គោ, ក្របី, ដំរី, សេះ ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្ដែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ ។
<< Prev 1 ... 15 16 17 18 19 20 Next >>