Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាំង
( កិ.កិរិយាសព្ទ )
តម្កល់, ដាក់ឲ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់...។ តាំងខ្លួន ផ្គត់ផ្គង់ខ្លួនឲ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្តិ៍ឈ្មោះ...។ តាំងងារ ឲ្យងារ ។ តាំងចិត្ត ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត ។ តាំងតុ ដាក់របស់ផ្សេងៗជារបៀបមានលំអ សម្ងាចឲ្យមហាជនមើល ។ តាំងទ័ព កជាកងទ័ព ។ តាំងធម៌ ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ ។ តាំងធ្វើ ចាប់ធ្វើ ។ តាំងភ្នាល់ ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង ។ តាំងរបស់ ដាក់របស់សម្ងាចឲ្យមហាជនមើល ។ តាំងស្មារតី ផ្ចង់, ប្រុងស្មារតី ។ តាំងហាង បង្កើតហាងដាក់ទំនិញលក់ ។ល។
-
តាំង
( ន.នាមសព្ទ )
តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ : តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង) ។
-
តាំង
( ន.នាមសព្ទ )
ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
-
តាំងយូ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំ ដងឫស្សីឬឈើមូល មានគន្លឹះ សម្រាប់ទប់ដូចឆត្រទាំងពួងដែរ មានព័ណ៌ផ្សេងៗជារបាំងភ្លៀងនិងកម្ដៅថ្ងៃ : នៅសហភាពភូមា មានតាំងយូសំពត់ច្រើនបែប ធំក៏មាន ជំទើរក៏មាន តូចក៏មាន; គួរខ្មែរយើងនាំគ្នាធ្វើតាំងយូឲ្យមានសម្បូណ៌ក្នុងប្រទេសយើងឡើង ព្រោះជារបរមិនក្រធ្វើប៉ុន្មានទេ រាប់ចូលក្នុងសេដ្ឋកិច្ចរបស់អាស៊ីទ្វីប ។
-
តាំងឱ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(ត័ងអូ៎) ឈ្មោះជីរមួយប្រភេទ ពូជមកពីប្រទេសចិន, ស្លឹកស្រដៀងនឹងស្លឹកកូនស្ពៃដែលនៅតូច, មានក្លិនប្រហើរឆួល, សម្រាប់ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះឲ្យមានរសពីសា ។
-
តាំងនៅ
( កិ.កិរិយាសព្ទ )
មាននៅ, នៅសល់, ស្ថិតនៅ, ឧ. ទឹកតាំងនៅក្នុងថ្លុក ។ អំពើល្អតាំងនៅក្នុងបណ្ឌិត ។
-
តាំណាន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តំណាល ២ ន.) ។
-
តិកតុក
( ឧ.ឧទានសព្ទ )
[តិក-តុក]
សូរឮដោយលើករបស់នេះដាក់របស់នោះ ។
-
តិកៈ
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តិក; ត្រិក) ចំនួន ៣, ពួក ៣; ដែលមានចំនួន ៣, ត្រឹមតែ ៣ ។
-
តិច
( គុ.គុនសព្ទ )
ទីទៃពីច្រើន គឺដែលមានចំនួនថយចុះ ទុកជាបរិបូណ៌ពុំបាន : ទឹកតិច, គ្នាតិច ។
<< Prev 1 ... 15 16 17 18 19 20 Next >>